វិធីព្យាបាលជំងឺ ក្រា ចេក និង កំចាត់ ក្រាចេក
ពាក្យ ក្រា នេះ ខ្មែរយើងប្រើទូលំទូលាយពេក ជាមូលហេតុធ្វើឲ្យគាត់ ពិបាកកំណត់ជំងឺ និង ព្យាបាល។ តាមពិតបើយើងបែងចែកអោយបានច្បាស់លាស់ នោះមិនពិបាកព្យាបាលទេ គឺបែងចែកជា១០យ៉ាងដូចខាងក្រោមនេះ ៖
១) ក្រាទឹក
បណ្ដាលមកពី ជាំទឹក ឬដីបៀមទឹកជ្រុល
ដំណោះស្រាយ ធ្វើអោយបាត់ជាំទឹក កាយប្រឡាយ ប្រព័ន្ធបង្ហូរជាដើម។
២) ក្រាស្ងួត
មកពីខ្វះទឹក ដែលដើមចេក មិនអាចបំលែងជីវជាតិពីដី តាមរយៈទឹក និងខ្វះទឹកចិញ្ចឹមខ្លួនឯង។ ដូច្នេះ ប្រព័ន្ធទឹក ត្រូវរៀបចំ ប្រព័ន្ធទឹក តំណក់ទឹក ឬ កូនប្រឡាយទឹក អោយមានសំណើមសមស្រប នឹងដំណាំចេក ក្នុងកំរិតសំណើម ពី ២០០០មីលីលីត្រ ទៅ ២៥០០មីលីលីត្រ ក្នងដីមួយម៉ែត្រគីប ក្នុងមួយឆ្នាំ។
៣) ក្រាបណ្ដាលមកពីខ្វះ ជីវជាតិ NPK
ប្រើជី NPK ឬ DAP ឬ អ៊ុយរេ និងដាក់ជីកំប៉ុស្ត៍ អោយបានច្រើន ជារៀងរាល់ ៣ខែម្ដង កាន់តែល្អ។
៤) ក្រាបណ្ដាលមកពីខ្វះសារជាតិ ចិញ្ចឹម ទាំង ១១យ៉ាង
ដូចជា
សង្កសី
ទង់ដែង
ម៉ង់កាណែស
ម៉ាញេស្យូម
បូរ៉ន
ដែក
ស្ពាន់ធ័រ
អាស៊ូត
ផូស្វាត
ប៉ូតាស្យូម
និង សូដ្យូម
ដំណោះស្រាយលើបញ្ហានេះ អាចប្រើប្រាស់ MicroX បាញ់លើចេក និង ជី NPK ឬ កំប៉ុស្ត៍ ឬ DAP។
៥) ក្រា ដែល បណ្ដាលមកពីដីឡើងជាតិអាសុីតខ្លាំងពេក
ដំណោះស្រាយគឺ ដាក់ជីកំប៉ុស្ត៍ នោះនឹងកាត់បន្ថយជាតិអាសុីត និង បាចកំបោរស ឬ អំបិល នោះនឹងជួយកាត់បន្ថយជាតិអាសុីត បានខ្លះដែរ។ ឬក៏ដឹក ដីឥដ្ឋ ឬដីបាតបឹង យកទៅចាក់ជុំវិញគល់ចេក និង តាមចន្លោះរង ចេក អោយបានច្រើន។
៦) ក្រា បណ្ដាលមកពីសត្វល្អិត បំផ្លាញ
ប្រភេទដង្កូវដួង និង សត្វល្អិតផ្សេងៗ
សុីក្តិល សុីបណ្តូល ជាដើម។
ដំណោះស្រាយ ប្រើថ្នាំសម្លាប់សត្វល្អិត
នឹង បាចកំបោរស ឬ អំបិល នៅជុំវិញគល់។
៧) ក្រាចេក ដែលបណ្ដាលមកពីស្អុយបណ្តូល ក៏ធ្វើអោយចេកក្រាដែរ។
ដំណោះស្រាយ ត្រូវគាស់ដើមនោះចោល ចៀសវាងចម្លងទៅដើមផ្សេងទៀត។
៨) ក្រាដែលបណ្ដាលមកពី បញ្ហា ដាំចេក ទុកកូនច្រើនដើមក្នុងមួយគុម្ព ក៏ធ្វើអោយចេក ឆាប់ឡើងក្រា ព្រោះខ្វះជីវជាតិ ខ្វះ សារជាតិចិញ្ចឹម និងខ្វះ NPK សម្រាប់ដើមចេកនិមួយៗ ព្រោះចង្អៀតពេក ដណ្ដើមជីវជាតិគ្នាសុី។
ដំណោះស្រាយ ដូច្នេះត្រូវងាកមកដាំខ្នាត ២ គុណ នឹង ២ រួចទុកកូនតែមួយដើម ក្នុងមួយគុម្ពវិញ។
៩) ក្រាដែលបណ្ដាលមកពី បញ្ហា ប្រើថ្នាំ កំចាត់ស្មៅ ជ្រាប ៤៨ ក៏ធ្វើអោយក្រាដែរ និង ការដុតភ្លើងក្នុងចំការចេក ក៏ធ្វើអោយ ចេកក្រាដែរ។
ដំណោះស្រាយ ហាមប្រើថ្នាំបាញ់ស្មៅ ក្នុងចំការចេក និង ហាមដុតភ្លើង ដោយងាកមកប្រើ កូនត្រាក់ទ័រតូច បំពាក់ក្បាលកាត់ស្មៅ កាត់វិញ ទើបទាន់ពេលវេលា និង ធ្វើអោយចេកមានសុខភាពល្អទៀតផង។ ជាពិសេសនៅពេលដែល ដើមចេកធំ វានឹងគ្របស្មៅវិញ ឈ្នះលើស្មៅ ហើយជាន់ស្មៅវិញ។
១០) ដីដាំចេក ដែលនៅខាងក្រោម មានថ្មកំបោរសសុទ្ធនៅ ខាងក្រោម ក្នុងជម្រៅត្រឹមតែ ២ទៅ៣តឹក ក៏ធ្វើអោយក្រាដែរ។
ដំណោះស្រាយ ហាមដាំចេក លើដីកំបោរស ដោយដាំលើដី ក្រហមខ្លាញ់ក្តាម ដីខ្មៅ ដីលឿង ឬ ដីល្បាប់ ដែលមានដង្ហើមទឹករាក់ តែជាដីមិនលិចទឹក ហើយដែលមិនមានថ្មកំបោរសនៅខាងក្រោមវិញ។ ឬក៏អាចដាំលើដីដែលមានថ្មកំបោរសដែរ តែ ថ្មកំបោរស ត្រូវមានជម្រៅជ្រៅជាង ២ម៉ែត្រចុះទៅ ពីដីស្រទាប់ល្អ ខាងលើ។
ក៏អាចមានដែរ បញ្ហាក្រា ដែលបណ្ដាលមកពី រោគផ្សិត ។ មេរោគផ្សិត ច្រើនវាយប្រហារលើដំណាំផ្សេង ច្រើនជាងចេក។ តែខ្ញុំរកវិធីសាមញ្ញ អោយប្រជាពលរដ្ឋងាយស្រួលយល់ ព្រោះពាក្យក្រាចេក ហ្នឹង អោយតែគាត់ឃើញក្រហម គាត់ថាក្រាហើយ។ ហើយបញ្ហាផ្សិតច្រើនបណ្ដាលមកពី ការប្រែប្រួលអាកាសធាតុលឿនពេក រវាងក្តៅខ្លាំង និង ភ្លៀងធ្លាក់ខ្លាំង បញ្ហាខាងលើក៏ឆ្លុះបញ្ចាំងពី បញ្ហាដែលកសិករជួបជាក់ស្ដែង។
ដំណោះស្រាយបញ្ហានេះ ត្រូវបាញ់ថ្នាំ ប្រភេទដូចខាងក្រោម ទៅលើ កូនចេក ដូចជា
-Mancozeb (Dithane F-45 Rainshield) លេខកូដ EPA# 62719-396
ជាប្រភេទទឹក សម្រាប់ព្យាបាលជំងឺ ផ្សិត ជំងឺរលាក ជំងឺរលួយ និងជំងឺពុកដើមពុកមែក
កំរិតប្រើក្នុងមួយលើក ចាប់ពី ១លីត្រ រហូតដល់ ៣លីត្រ ក្នុងមួយហិចតា មានប្រសិទ្ធភាព រយៈពេល ៦៦ថ្ងៃ ។ អាចបាញ់ក្នុងមួយរដូវកាល ៦ដង។
ហាមប្រើអោយលើសពី ១៨លីត្រ ក្នុងមួយរដូវកាល។
-Manzate Pro-Stick Funicide 30 lbs លេខកូដ EPA# 70506-234
ជាប្រភេទម្សៅ សម្រាប់ព្យាបាលជំងឺ ផ្សិត ជំងឺរលាក ជំងឺរលួយ និងជំងឺពុកដើមពុកមែក
កំរិតប្រើក្នុងមួយលើក ចាប់ពី 0,7kg រហូតដល់ 1,8kg ក្នុងមួយហិចតា មានប្រសិទ្ធភាព រយៈពេល ៦៦ថ្ងៃ ។ អាចបាញ់ក្នុងមួយរដូវកាល ៦ដង។
ហាមប្រើអោយលើសពី 10,9kg ក្នុងមួយរដូវកាល។
-Manozete Pro-Stick Fungicide 6 lbs លេខកូដ EPA# 70506-234
ជាប្រភេទម្សៅ សម្រាប់ព្យាបាលជំងឺ ផ្សិត ជំងឺរលាក ជំងឺរលួយ និងជំងឺពុកដើមពុកមែក
កំរិតប្រើក្នុងមួយលើក ចាប់ពី 0,7kg រហូតដល់ 1,8kg ក្នុងមួយហិចតា មានប្រសិទ្ធភាព រយៈពេល ៦៦ថ្ងៃ ។ អាចបាញ់ក្នុងមួយរដូវកាល ៦ដង។
ហាមប្រើអោយលើសពី 10,9kg ក្នុងមួយរដូវកាល។
បញ្ជាក់ ថ្នាំប៉ុន្មានមុខនេះ ប្រើតែមួយមុខទេ មួយណាក៏បាន។ ឬក៏ប្រើវិធីសាមញ្ញមួយទៀត ដោយគ្រាតែយក ក្រូចឆ្មារ លាយនឹងសាប៊ូលាងចាន លាយក្នងធុងទឹក ហើយបាញ់ទៅលើកូនចេក រៀងរាល់ ៣ខែម្ដង។
ចំណុចតូចមួយទៀត គឺបណ្តាលមកពី ម្ចាស់ចំការ មិនបានតែងដើម ដោយកាត់មែកធាងចេក ដែលមានជំងឺចេញ។
ប្រភព: ( កសិកម្ម ឧស្សាហកម្ម និង សិប្បកម្ម )
-ពិសោធន៍ដោយក្រុមការងាពិសោធន៍មកពី មហាវិទ្យាល័យក្សេត្រសាស្ត្រកំផែងសែន (ប្រទេសថៃ).បានរកឃើញរូបមន្តម្យាងដែលបរិបូរណ៍ទៅដោយ ពពួកសិរីរាង្គមានប្រយោជន៍ ជួយ ឱយគ្រាប់ពូជដុះបានល្អ លូតលាស់ឆាប់រហ័ស ថែមទាំងអាចទប់ទល់ជាមួយរោគ នឹងសមស្រប
ជាមួយបន្លែ នឹងដំណាំគ្រប់ប្រភេទ ជាពិសេសចំពោះបន្លែប្រចាំថ្ងៃ ។
ត្រៀមវត្ថុធាតុដើម
……………………..
1.ត្របែក 10 គីឡូត៌
2. ល្ហុង 8 គីឡូត៌
3. ត្រសក់ស្រូវ 8 គីឡូត៌
4. ស្ករល្ងូរ កាកស្ករ 20 គីឡូត៌
5. ទឹក 20លីត្រ
6.មេជីសរីរាង្គ
របៀបធ្វើ
………….
ហាន់ត្របែក ល្ហុង ត្រសក់ស្រូវ ជាចំណិតតូចៗ
ដាក់ក្នុងធុងចំណុះ 120 លីត្រ
លាយកាកស្ករក្នុងទឹក 20 លីត្រ ដាក់មេជីសរីរាង្គ
កូរឱយសព្វល្អ រួចចាក់ចូលក្នុងធុងហើយកូរវា ឱយសព្វល្អ រួចបិតគំរបឱយជិត បើកគំរបរៀងរាល់ 3 ថ្ងៃម្តង រហូត 45 ថ្ងៃយកស្បៃមកត្រងយកតៃទឹក..
វាបានក្លាយជាជី សរីរាង្គ 100 លីត្រ ។
បន្ទាប់អាចយកទៅប្រើបានក្នុងអត្រាជីសរីរាង្គ
1=ទឹក500លីត្រ …ត្រាំពូជធ្វើឱយគ្រាប់ដុះបានឆាប់ល្អ 20-30% ឬសវែងជាងធម្មតា នឹងការលូតលាស់វែងជាង ធម្មតា ពេលយកកូនឈើទៅដាំ យកទឹកលាយជីក្នុងអត្រាដូចគ្នា ស្រោច1 អាទិត្យម្តង រហូតដល់ប្រមូលផល់ មឹងទទួលបាន ផលិតផល់ខ្ពស់លើសធម្មតាពី 15-30% …បើធៀបជាមួយកាថែទាំធម្មតា ។













