បច្ចេកវិទ្យា (មកពីពាក្យ បាលី បច្ចេក, ដោយឡែក, "ទីទៃ, ដោយខ្លួន"; និងសំស្ក្រឹត -វិទ្យា, -វិទ្យា[១]) គឺជាការប្រមូលផ្ដុំនៃឧបករណ៍ រួមមានគ្រឿងយន្ត បម្រែបម្រួល ការរៀបចំ និង របៀបវិធានដែលប្រើប្រាស់ដោយមនុស្ស។ វិស្វកម្មគឺជាឯកទេសដែលស្វែងរកសិក្សា និងរចនាបច្ចេកវិទ្យាថ្មីៗ។ បច្ចេកវិទ្យាជះឥទ្ធិពលដល់មនុស្សគួរឱ្យកត់សំគាល់ក៏ដូចជាសមត្ថភាពរបស់ប្រភេទសត្វផ្សេងៗអាចគ្រប់គ្រង និងសម្របខ្លួនទៅនឹងបរិស្ថានធម្មជាតិរបស់ពួកវា។ បច្ចេកសព្ទនេះក៏អាចអនុវត្តជាទូទៅ រឺ ក៏អាចអនុវត្តក្នុងវិស័យឯកទេសណាមួយក៏បាន: ឧទាហរណ៍រួមមាន បច្ចេកវិទ្យាសំណង់បច្ចេកវិទ្យាវេជ្ជសាស្ត្រ និង បច្ចេកវិទ្យាព័ត៌មាន។
ការប្រើប្រាស់បច្ចេកវិទ្យារបស់ប្រភេទមនុស្សបានចាប់ផ្ដើមជាមួយការបំលែងធនធានធម្មជាតិទៅជាឧបករណ៍ប្រដាប់ប្រដាសាមញ្ញៗ។ របកគំហើញខាងបុរេប្រវត្តិនៃរបៀបប្រើប្រាស់ភ្លើងដែលបានបង្កើនប្រភពនៃចំណីអាហារដែលរកបាន និង ការច្នៃប្រឌិតកង់បានជួយមនុស្សក្នុងការធ្វើដំណើរក្នុងនិងគ្រប់គ្រងបរិស្ថានរបស់ខ្លួន។ កិច្ចអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ រួមមានយន្តបោះពុម្ព ទូរសព្ទ និង អន្តរជាលបានបន្ធូរបន្ថយរបាំងរូបខាងទំនាក់ទំនង និងអនុញ្ញាតឱ្យមនុស្សធ្វើអន្តរកម្មដោយសេរីទូទាំងពិភពលោក។ យ៉ាងណាក៏ដោយ បច្ចេកទេសមិនមែនទាំងអស់ទេដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងសន្តិភាពនោះទេ ការអភិវឌ្ឍសព្វាវុធបានបង្កើនជានិច្ចនូវថាមពលបំផ្លិចបំផ្លាញ បានចម្រើនជឿនលឿនតាមរយៈប្រវត្តិសាស្ត្រ ពីដំបងព្រនង់ទៅដល់អាវុធនយស្តិ (អាវុធនុយក្លេអ៊ែរ)។
បច្ចេកវិទ្យាបានជះឥទ្ធិពលដល់សង្គម និង អ្វីៗដែលនៅជុំវិញវាដោយមធ្យោបាយមួយចំនួន។
No comments:
Post a Comment