Wednesday, September 6, 2017

អាហារ៩ ប្រភេទជំនួយសុខភាពភ្នែក

អាហារគឺវាមានសារៈប្រយោជន៍ចំពោះសុខភាពរបស់មនុស្សយើងជាច្រើនទៅតាមប្រភេទនៃអាហារ។ នៅក្នុងប្រទេសកម្ពុជាយើងគឺសំបូរទៅដោយអាហារប្រភេទនេះជាច្រើនណាស់ជាពិសេសនៅតាម តំបន់ស្រុកស្រែចំការ។ប៉ុន្ដែមានប្រជាជនមួយចំនួនមិនទាន់យល់ដឹងពីអត្ថប្រយោជន៍របស់វានៅ ឡើយ។ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ប្រភេទបន្លែទាំង៩ប្រភេទ៖

១-ការ៉ុតកែប្រែ

ត្រូវបានដឹងបានយ៉ាងយូរហើយថា ពួកវាគឺជាអាហារសម្រាប់បំប៉នគ្រាប់ភ្នែក ដោយសារតែ វាមាន ផ្ទុកនូវ សារជាតិ វីតាមីន A ដ៏ច្រើន។

២-ផ្លែបឺរកែប្រែ

គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោមពពួកអាហារដែលសំបូរទៅដោយសារ ជាតិបំប៉នជាច្រើន
ដូច្នេះ វាគ្មាន អ្វីចម្លែកនោះទេ ដែលថា ពួកវាពិតជាមានភាពអស្ចារ្យចំពោះសុខភាពគ្រាប់ភ្នែក។

៣-ស៊ុតកែប្រែ

គឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉នសម្រាប់សុខភាពមានដូចជា៖វីតាមីន A, 
zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។

៤-ផ្កាខាត់ណាខៀវកែប្រែ

គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ។

៥-ស្ពៃក្តោបច្រើនមុខកែប្រែ

ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។

៦-ផ្លែប៉េងប៉ោះកែប្រែ

គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិបំប៉នពីរប្រភេទ 
យ៉ាងសំខាន់ សម្រាប់គ្រាប់ភ្នែក ។

៧-គ្រាប់ផ្កាឈូករ័ត្នកែប្រែ

គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉នមួយប្រភេទ ដែលអាច ការពារ
អ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាពទាំងអស់របស់គ្រាប់ភ្នែក ។

៨-ខ្ទឹមសកែប្រែ

ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉នសម្រាប់គ្រាប់ភ្នែកដ៏ទៃទៀត មានដូច ជា វីតាមីន C និង quercetin ។

៩-ត្រីសាម៉ុងកែប្រែ

គឺសំបូរទៅដោយអាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង
ក្នុងការ រក្សាការពារ សុខភាពភ្នែកបានទាំងស្រុង។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D,
វីតាមីន B6 , វីតាមីន B12 និង វីតាមីន A។

No comments:

Post a Comment